គ.ជ.ប៖ កាឃោសនារកសំឡេងឆ្នោត ១៤ថ្ងៃ មានភាពល្អប្រសើរ ខណៈបណ្ដឹងចំនួន៧៨ កំពុងដោះស្រាយ

FN ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនា រយៈពេល១៤ថ្ងៃនេះ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ជាមួយនឹងការទទួលបាននូវបណ្ដឹងតិចតួចបំផុត ខណៈគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដង្ហែក្បូនទ្រង់ទ្រាយធំ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ មកនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានបញ្ហាបន្តិចបន្តួចក៏ដោយ។ ក្នុងសន្និសីទព័ត៌មានបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅរសៀលថ្ងៃទី០២ ខែមិថុនានេះ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះ «ជិត១៤ថ្ងៃនេះ គ.ជ.ប បានវាយតម្លៃថា កាឃោសនាដើម្បីស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ មានភាពរលូន ក្នុងនោះបញ្ហាកើតមានតិចតួច ហើយបញ្ហាទាំងឡាយ ក៏បានដោះស្រាយជាបន្តបន្ទាប់ហើយដែរ មានតែ១ករណីទេ ដែលឡើងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត … Continue reading គ.ជ.ប៖ កាឃោសនារកសំឡេងឆ្នោត ១៤ថ្ងៃ មានភាពល្អប្រសើរ ខណៈបណ្ដឹងចំនួន៧៨ កំពុងដោះស្រាយ